ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកបណ្ឌិត ទូច សុឃៈ ចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ នៅវិទ្យាល័យច័ន្ទក្រឹស្នា ស្រុកមេសាង
ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង។
សិក្ខាសាលានេះ រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សហការជាមួយ ស.ស.យ.ក. ស្រុកមេសាង ដែលធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុឃៈ លោក ចាវ ប៉េងណាំ និងលោក ជុង សុជាតិ នៅសាលប្រជុំវិទ្យាល័យ ច័ន្ទក្រឹស្នា៕