(កណ្តាល) ៖ យោងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត
-អនុវត្តន៏តាមការដឹកនាំរបស់លោកឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
-ការដឹកនាំចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ។
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាស្វាយ
-លោកអធិការរងទទួលផ្នែកនគរបាលយុត្តិធម៌
-ក្រុមប្រឹក្សា ភូមិ ឃុំ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
+ស្តីពីករណី: បង្រ្កាបភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់( កត់ឆ្នោតវៀតណាម)
-កើតហេតុ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី
-ចំណុចកើតហេតុ៖ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យ ០១នាក់
-ឈ្មោះ រឿន ស្រីរ័ត្ន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន)និង
ដកហូតវត្ថុតាងមួយចំនួនធំ។
បើតាមលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឱ្យដឹងថា!នៅមុនពេលកើតហេតុកើតហេតុខាងលើផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងកត់ឆ្នោត១កន្លែងនៅភូមិព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយពេលទៅដល់ក៏ឃើញអ្នកកត់ឆ្នោតកំពង់អង្គុយកត់នៅក្រោមផ្ទះក្នុងភូមិព្រែកតាកែវ២ទើបកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ដីឥដ្ឋ ក្រុមប្រឹក្សាភូមិ ឃុំ បានឃាត់ខ្លួនអ្នកកត់ឆ្នោត និងដកហូតបានវត្ថុតាងមួយចំនួនដូចខាងលើ ដើម្បីយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក នៅចំពោះមុខនគរបាលឈ្មោះរឿន ស្រីរ័ត្នភេទស្រីបានសារភាពថា÷ ខ្លួនបានកត់ឆ្នោតវៀតណាមអស់រយះពេល២ខែមកហើយ រហូតមកដល់បច្ចុប្បន្ន ក្នុង១ថ្ងៃកត់ឆ្នោតបានប្រាក់ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល ដោយគិតទឹកក្នុង១ម៉ឺនរៀល បានទឹក១ពាន់រៀលហើយទូទាត់ឲ្យមេ៣ថ្ងៃម្តង នៅចន្លោះម៉ោង៩:០០នាទី ដល់ម៉ោង១០:០០នាទីព្រឹក ។
ក្រោយពីសាកសួររួច កម្លាំងជំនាញបានសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។