កិច្ចប្រជុំក្រុមការងារ ពិគ្រោះយោបល់ អំពីលទ្ធផលនៃការសិក្សាបឋម ស្តីពី អគារចាស់ៗ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា
ខណ្ឌ៧មករា៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីលទ្ធផលនៃការសិក្សាបឋម ស្តីពីអគារចាស់ៗ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា ដោយមានការចូលរួមពី ក្រុមការងារគម្រោង ស្ដារតម្លៃបេតិកភណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយ លោក ទេព ពិរូ ប្រធានគម្រោង ស្ដារតម្លៃបេតិកភណ្ឌ រាជធានីភ្នំពេញ លោក ណុប វណ្ណា នាយករងរដ្ឋបាលខណ្ឌ តំណាងសង្កាត់អូរឬស្សីទី២ និង សង្កាត់អូរឬស្សីទី៣ ។