សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តតាកែវ បានបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអនុសាខាស្រុកគីរីរវង់ ខេត្តតាកែវ
ទីស្នាក់ការអនុសាខាស្រុកគិរីវង់៖ នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អនុសាខាស្រុកគិរីវង់ នៃសាខាខេត្តតាកែវ ក្រោមអធិបតីភាព លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគម និង ឯកឧត្តម ទួន សុខុន អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគម។
ពិធីនេះត្រូវបានរៀបចំដោយ លោក កាន់ សំអាន ប្រធាន និង លោក លីម ធី ប្រធានស្តីទីសាខាខេត្តតាកែវ ព្រមទាំង លោក ហៀង ចាន់ ប្រធានអនុសាខាស្រុកគិរីវង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល សាខាខេត្តតាកែវ និងអនុសាខាស្រុកគិរីវង់ ព្រមទាំងថ្នាក់ដឹកនាំអនុសាខាស្រុកកោះអណ្តែត និងអនុសាខាស្រុកទ្រាំង។
ជាមួយគ្នានេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក សែស ប្រាក់វិសាល អភិបាលរងនៃគណៈអភិបាលស្រុកគិរីវង់ មេឃុំ ជំទប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ មេភូមិរង ប្រជាការពារភូមិ និងសមាជិក សមាជិកាផ្សេងទៀត សរុបចំនួន ៦៣ រូប៕

