ក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ
ក្រុងតាខ្មៅ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ លោក សំ តុលា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត អនុប្រធានក្រុមការងារ ខ.២៦០៥-៣៨ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ នៅភូមិព្រែកខៀវ សង្កាត់រកាខ្ពស់។
ក្នុងឱកាសនោះ ក៏មានការឧបត្ថម្ភថវិកាជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងចែកជូនថវិកា ព្រមទាំងឯកសណ្ឋានដល់កម្លាំងប្រជាការពារភូមិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក តាំង ផនអេង និងក្រុមការងារសប្បុរសធម៌។ លោក ប្រាក់ ឡាក់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិព្រែកខៀវ ក៏បានឧបត្ថម្ភថវិកាបន្ថែមជូនកម្លាំងប្រជាការពារភូមិផងដែរ។
ជាមួយគ្នានេះ លោក សំ តុលា បានឧបត្ថម្ភថវិកាបន្ថែមជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោកយាយចាស់ជរា ពិការភាព និងមានជំងឺប្រចាំកាយមួយចំនួន ដើម្បីចូលរួមសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកពីសំណាក់ក្រុមការងារ និងសប្បុរសជន ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិទាំង៧ ក្រុមចលនាស្ត្រី ក្រុមការងារសប្បុរសធម៌ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។ ទី២៣ ខែសីហា ឆ្នាំ២០២៦ លោក សំ តុលា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត អនុប្រធានក្រុមការងារ ខ.២៦០៥-៣៨ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ នៅភូមិព្រែកខៀវ សង្កាត់រកាខ្ពស់។
ក្នុងឱកាសនោះ ក៏មានការឧបត្ថម្ភថវិកាជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងចែកជូនថវិកា ព្រមទាំងឯកសណ្ឋានដល់កម្លាំងប្រជាការពារភូមិ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក តាំង ផនអេង និងក្រុមការងារសប្បុរសធម៌។ លោក ប្រាក់ ឡាក់ ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិព្រែកខៀវ ក៏បានឧបត្ថម្ភថវិកាបន្ថែមជូនកម្លាំងប្រជាការពារភូមិផងដែរ។
ជាមួយគ្នានេះ លោក សំ តុលា បានឧបត្ថម្ភថវិកាបន្ថែមជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោកយាយចាស់ជរា ពិការភាព និងមានជំងឺប្រចាំកាយមួយចំនួន ដើម្បីចូលរួមសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកពីសំណាក់ក្រុមការងារ និងសប្បុរសជន ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិទាំង៧ ក្រុមចលនាស្ត្រី ក្រុមការងារសប្បុរសធម៌ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។

