ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ចាញ់មារ នឹងនាំទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃ នៅវត្តពោធិ៍រង្សី ស្រុកកញ្ច្រៀច

(ព្រៃវែង)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង នឹងក្រុមការងារនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦ បានអញ្ជើញនាំយកបច្ច័យមួយចំនួនរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមកម្មវិធីបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ជាញ់មារ នឹងរូបព្រះអង្គសាងព្រះផ្នួស ខែឆ្នាំទាំង១២ ព្រមទាំងចូលរួមប្រគេនទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គីស្ថិតនៅក្នុងវត្តពោធិរង្សី(វហៅត្តត្តពាំងទឹម)ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណបានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ។ ជាមួយគ្នានេះ វត្ដអារាម ព្រះសង្ឃ និង ព្រះពុទ្ធសាសនា ដើរតួនាទីដ៏សំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ជាថ្នាលបណ្ដុះគ្រាប់ ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និង អភិវឌ្ឍជាតិលើគ្រប់វិស័យ។ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និង មានចីរភាព ទាមទារឱ្យមានការអប់រំ ផ្នែកសីលធម៌ គុណធម៌ និង ចរិយាធម៌, ជាពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

លោកបណ្ឌិតក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរបន្ថែមទៀត និងបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង