លោក ស៊ុយ ឆៃលាង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាលបានចូលរួមក្នុងពិធីសំណេះសំណាលនិងលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាលបានចូលរួមក្នុងពិធីសំណេះសំណាលនិងលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិព្រៃទម្លប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។ នៅក្នុងពិធីសំណេះសំណាល លោក បានពាំនំាការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ លោកក៍បានសូមផ្តាំផ្ញើសួរសុខទុក្ខពីខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្តាល និង ពីឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សខេត្តកណ្តាល ។ ពិធីសំណេះសំណាលនិងលើកស្លាកគណបក្សប្រជាជនកម្ពុជាមានការអញ្ជើញ ចូលរួមពីលោក ថោង ច័ន្ទសូម៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបែកចានមានលោក នូ សុវណ្ណរិទ្ធ ប្រធានគណៈកម្មាធិការគណបក្សស្រុកអង្គស្នួល មានការចូលរួមពីលោក ស៊ិន សំអាង ប្រធានគណៈកម្មាធិការគណបក្សបែកចាន លោកឡេង បូរ៉ា អនុប្រធានចលនាកសាងសមាជិកនៅខេត្តកណ្តាល លោក ឃឹម វន លោក ដោក ភួង និង ជាសមាជិកគណ:កម្មាធិការគណបក្សស្រុក និងលោក ជឿន សារិន លោក អឹម សារ៉ាន លោក ទុយ ប៉ោហេង លោក រិន រស្មី លោក វ៉ៃ ចាន់តូ លោក ប៉ែន សំអាន ក្រុមជំនួយចលនាកសាងសមាជិកគណបក្សនៅ មូលដ្ឋានខេត្តកណ្តា និងមាន លោក លោកស្រី ជាថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំឃុំបែកចាន ជាច្រើននាក់ផងដែរដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីនេះ ។ លោក ស៊ុយ ឆៃលាង សូមថ្លែងអំណរគុណដល់វីរៈកងទ័ព វីរៈនគរបាល វីរ:អាវុធហត្ថ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិរបស់យើង ធ្វើឲ្យពួកយើងអាចរស់នៅបានប្រកបមុខរបរនិងអាចធ្វើតាមជំនាញរបស់យើងគ្រប់ៗគ្នា។ ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជាប្រមុខដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិត និងមានកម្មវិធីនយោបាយត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចម្រើន ឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប្រទេសជាតិមួយអាចមានការអភិវឌ្ឍន៍ រីកចម្រើន និងមានសុខសន្តិភាពបាន គឺអាស្រ័យទៅលើការដឹកនាំដ៏ត្រឹមត្រូវ ការរួបរួមសាមគ្គីភាពរបស់ប្រជាពលរដ្ឋ និងការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ សម្រាប់ប្ររូបខ្ញុំជាពលរដ្ឋកម្ពុជាម្នាក់ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយដ៏សំខាន់មួយដែលបានដើរតួនាទីក្នុងការដឹកនាំប្រទេស ឆ្លងកាត់ឧបសគ្គជាច្រើន រហូតនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃមានផ្លូវល្បឿនលឿន ស្ពាន ។ល។ យើងបានក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជាដូចពាក្យមួយឈ្លាថា «យើងទាំងអស់គ្នាបានមកចូលរស់នៅក្នុងជាមួយជំរំទេវតាគឺ ត្រជាក់ត្រជុំ » មានន័យជានិមិត្តរូបបង្ហាញពីអារម្មណ៍នៃភាពកក់ក្តៅ សុវត្ថិភាព និងសាមគ្គីភាព ដែលសមាជិក សមាជិកា ជាអ្នកគាំទ្រគណបក្សទទួលបានពីការរួមរស់ក្រោមម្លប់នៃគណបក្សនយោបាយមួយដែលមានប្រវត្តិយូរមកហើយមានអាយុ៧៥ឆ្នាំ បទពិសោធន៍ក្នុងការបម្រើជាតិ និងប្រជាជន។ ជំរំទេវតា គឺជាការប្រៀបធៀបទៅនឹងទីជម្រកដ៏កក់ក្តៅបំផុត ដែលផ្តល់ឱកាសឱ្យមនុស្សគ្រប់រូបរស់នៅដោយសុខដុមរមនាកម្មនិងមានទំនុកចិត្តចំពោះអនាគតយើងគ្រប់ៗគ្នា ។ ក្រោមការដឹកនាំប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ បន្ទាប់ពីឆ្លងកាត់សង្គ្រាម និងវិបត្តិផ្ទៃក្នុងជាច្រើនទសវត្សរ៍។ សន្តិភាពនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិស័យអប់រំ សុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ប្រជាពលរដ្ឋមានឱកាសប្រកបរបររកស៊ី បង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនជាបន្តបន្ទាប់។ លើសពីនេះ គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន ដែលជាសសរស្តម្ភនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ យុវជនត្រូវបានផ្តល់ឱកាសក្នុងការសិក្សា ការបណ្តុះបណ្តាលជំនាញ និងការចូលរួមក្នុងសកម្មភាពសង្គម ដើម្បីក្លាយជាពលរដ្ឋល្អនិងជាកម្លាំងស្នូលក្នុងការអភិវឌ្ឍជាតិ។ លោកយាយ លោកតា ពូ មីង បងប្អូនញាត្តិមិត្ត ការរួបរួមគ្នាក្រោមដំបូលតែមួយគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ជាក្តីសង្ឈឹមរបស់ប្រជាពលរដ្ឋខ្មែរយើង» គឺជាការបង្ហាញអំពីស្មារតីរួបរួម សាមគ្គីភាព និងការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋកម្ពុជាអាចបន្តដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និង វិបុលភាពសម្រាប់មនុស្សគ្រប់ៗជំនាន់។ នៅថ្ងៃនេះពិធីជួបជុំសំណេះសំណាល ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ ព្រោះយើងក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋាន បានក្លាយមនុស្សរបស់គណបក្សនៅជាមួយជឿជាក់ ការពារគណបក្សគ្រប់កាលៈទេសៈ ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក ធ្វើជាសាក្សីគ្រប់ពេលសម្រាប់គណបក្សយើង គឺ បង្ហាញពីសេចក្តីជំនឿ សេចក្តីស្រឡាញ់ ជួយពង្រឹងគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព ផ្តល់ការរាប់អានការស្រឡាញ់គ្នាទៅវិញទៅមករវាងសមាជិក និងសមាជិក នៃគណបក្សប្រជាជនកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាព្រោះយើងបានមកចូលក្នុងជំរំទេវតាគឺគណបក្សប្រជាជនកម្ពុជានៅក្នងមូលដ្ឋានយើងនេះ មានន័យថាយើងក្លាយជាកូនចៅ ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាគឺយើងមានគោបំណងតែមួយ យើងមកចូលគណបក្សអស់ពីបេះដូងដែលយើងស្រឡាញ់ ជឿទុកចិត្ត លើសម្តេចទាំងទ្វេរ គឺសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត គឺយើងនឹងទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី ៦ ខែ៦ ឆ្នាំ២០២៧។ ក្លាយជាសមាជិក សមាជិកាគណបក្សបទពិសោធន៍៣យ៉ាងគឺ (១) និយាយសម្តីពីការពិត ចេះវិនិច្ច័យត្រឹមត្រូវ : និយាយពាក្យពិតមិនកុហក សមហេតុផល ចេះថ្លឹងថ្លែង និងមានទំនួលខុសត្រូវ ជាគុណធម៍សំខាន់ទទួលការគោរព ទទួលសេចក្តីស្រឡាញ់ពីមិត្តភ័ក្រ យើងហ៊ានការពារគណបក្ស យើងកុំជឿលើកាឃោសនាពីអ្នកដ៍ទៃ ពួកក្រុមជ្រុនិយមមួយក្តាប់តូចដែលមិនបានជួយផលចំណេញខាងសេដ្ឋកិច្ចដល់ប្រទេសជាតិ មិនដែលគិតពីគូពីការងារជូនប្រជាពលរដ្ឋ បើគិតមកដល់ពេលនេះគឺមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូពីសុខទុក្ខ និងជីវភាពពួកយើង ។ (២) ចងបានជោគជ័យក្នុងជីវិតយើងគឺកសាងសមត្ថភាព និង ធ្វើជាសមាជិកគំរូព្រោះ ជាអនុភាពនែអំណាចរបស់យើងម្នាក់ៗ មានន័យថាបើយើងធ្វើការនៅកន្លែងណាហើយ ធ្វើ ការងារអស់ពីសមត្ថភាព ផ្ចិតផ្ចង់ និងជាពិសេសធ្វើជាសមាជិក សមាជិកាដ៍គំរូល្អក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឲ្យឃុំយើងមានសុវត្ថិភាព(គ្មានបទល្លើស លួចឆក់ ប្លន់ មិនមានបងតូចបងធំ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានអនាម័យល្អ មានបរិដ្ឋានល្អ ដូចជាញាំហើយចោលសម្រាមតាមផ្លូវ អត់មានអណាម័យ និង(៣) ចេះគោរពគ្នាទៅវិញទៅមក មានន័យថាយើងជាបុគ្គលតែងតែចង់សាងអំពើល្អក្នុងសហគមរបស់យើង គោរពច្បាប់ចរាចណ៍ ចេះគោរពចាស់ទុំ នេះអរិយធម៍ដ៍ឧត្តុងឧត្តមសម្រាប់យើងជាសមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជា ។ លោក ស៊ុយ ឆៃលាង បានរំលឹកដល់សមាជិកថ្មីចាស់ត្រូវតែចងចាំថ្ងៃកំណើតគណក្សគឺ២៨ មិថុនាឆ្នាំ១៩៥១ និងថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា យើងត្រូវចងចាំជានិច្ចនៅថ្ងៃរំដោះមួយនេះគឺមានតែគណបក្សប្រជាជនកម្ពុជាបានរំដោះចេញពីរបបវាលពិឃាតយ៉ងឃ្នង លោកក៏បានស្នើឱ្យបន្តផ្សព្វផ្សាយដល់បងប្អូន មានអាយុ១៨ឡើងទៅ ដែលមិនទាន់បានដាក់ពាក្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញស្វាគមន៍ពួកគាត់បានដាក់ពាក្យចូលជាមួយគណបក្ស និងក្លាយជាសមាជិកពេញសិទ្ធិនេះជាគោលបំណងរបស់យើងគ្រប់ៗគ្នា។ លោកក៍បានបង្ហាញអំពីយុទ្ធសាស្រ្តអាទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចមានចក្ខុវិស័យបានចំណូលកំរិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០ មានបាវចនា៥ គឺ(១) កំណើន Growth (២) ការងារ Work or employment (៣) សមធម៍ Equity (៤) ប្រសិទ្ធិភាព efficiency និង(៥) ចីរភាព Sustainability និងបានកំណត់យក អាទិភាពគន្លឹះ ៥ : មនុស្ស ផ្លូវ ទឹក អគ្គីនី(ភ្លើង) និង បច្ចេកទេសវិទ្យាឌីជីថល ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចម្រើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានជំនឿជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលជាមួយរួមសាមគ្គីជាធ្លុងមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាពជាតិ (Our National Sovereignty) ដោះស្រាយដោយសន្តិវិធីតាមយន្តការការទូត និងទ្វេភាគីជាមួយប្រទេសថៃ«យើងខ្ញុំស្រលាញ់ និងចង់បានសន្តិភាព យើងខ្ញុំចង់បានប្រទេសអ្នកជិតខាងល្អ យើងខ្ញុំស្អប់ខ្ពើមសង្រ្គាមយើងខ្ញុំទាំងអស់គ្នាចង់បានសន្តិភាព»។ លោកក៏បានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងមានវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ «យើងអាចសួរខ្លួនថា តើយើងអាចជួយអ្វីខ្លះដល់ប្រទេសជាតិ ជាជាងរងចាំជាតិជួយយើង?
ខ្ញុំជាយុវជន តើខ្ញុំអាចធ្វើអ្វីបានខ្លះសម្រាប់ប្រទេសជាតិខ្ញុំ»។ការបណ្តុះផ្នត់គំនិតស្រឡាញ់ជាតិ គឺតាមដាន ព្រឹត្តិការណ៍សង្គមស្ថានការណ៍ នៃការវិវត្តក្នុងសង្គមចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍន៍សង្គមតាមរយៈការបរិច្ចាគកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាឬទ្រព្យសម្បត្តិផ្សេងៗទៅតាមអ្វីដែលអ្នកអាចធ្វើបានដើម្បីសង្គមជាតិ ។ ធ្វើការស្ម័គ្រចិត្តជួយសង្គម គឺយកពេលទំនេរឬឆ្លៀតពេលខ្លះ ដើម្បីធ្វើកិច្ចការស្ម័គ្រចិត្តជួយ អភិវឌ្ឍន៍សង្គមជាតិដូចជា៖ ការសម្អាតទីធ្លាសាធារណៈ មិនចោសំរាមពាសកាល ចូលរួមការដាំកូនឈើ ជួយមនុស្សមានវិបត្តិ ជួយមនុស្សចាស់ ឬជួយបណ្តុះបណ្តាលចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅដល់អ្នកដទៃ។ល។ បញ្ចេញទស្សនៈផ្ទាល់ខ្លួន គឺចូលរួមចំណែក បញ្ចេញទស្សនៈ គំនិត និងយោបល់ប្រកបដោយសេចក្តីថ្លៃថ្នូរដោយគុណធម៌ មិន លំអៀង និងក្នុងន័យអប់រំ ដើម្បីស្ថាបនាដល់ ពលរដ្ឋ យុវជន សិស្ស និស្សិត និងថ្នាក់ដឹកនាំ នានាដើម្បីរៀនសូត្រ ត្រិះរិះ អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិ៕
