វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦

ខណ្ឌមានជ័យ៖ នាថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៦ នៅសាលាខណ្ឌមានជ័យ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អុន ចំណាប់ ប្រធានក្រុមប្រឹក្សាស្តីទីខណ្ឌមានជ័យ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោកស្រីអភិបាលរងខណ្ឌ ថ្នាក់ដឹកនាំការិយាល័យ-អង្គភាពជុំវិញខណ្ឌ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋទាំង ៧សង្កាត់ ។

វេទិកានាពេលនេះ បានផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ រួមទាំងធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅការអភិវឌ្ឍ និងរបាយការណ៍សមិទ្ធផលសម្រេចបានលើគ្រប់វិស័យ របស់រដ្ឋបាលស្រុកផងដែរ។

ទន្ទឹមនឹងនេះ តាមរយៈវេទិកាខាងលើ ក្រុមប្រឹក្សាខណ្ឌ បានទទួលនូវសំណួរផ្ទាល់មាត់ចំនួន៦ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) អគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ហើយត្រូវបានសាមីអង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល។ លើសពីនេះ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរលាយល័ក្ខអក្សរ មាន ២១សំណួរ សំណូមពរទៀតផង៕

អត្ថបទដែលជាប់ទាក់ទង