សមត្ថកិច្ចជំនាញសម្រេចបិទឃ្លេងឃ្លោងស្តុកទំនិញចំនួន២កន្លែងក្នុងខណ្ឌឬស្សីកែវ ដែលសង្ស័យករណី នាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលពីប្រទេសថៃ

ភ្នំពេញ÷ដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ,លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយ
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី លោកវីរៈសេនីយ៍ឯក យឹម សុជាតិ នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច,លោក ហុី រត្នន៍ ក្រឡាបញ្ជី  បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដែលសង្ស័យថាមាននាំចូលទំនិញបង្កកមកពីប្រទេសថៃ។

ចំពោះការត្រួតពិនិត្យជាក់ស្ដែង កម្លាំងចំរុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែយើងបានរកឃើញផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខ។ បន្ទាប់មកចំពោះឃ្លាំងទំនិញដែលបានរកឃើញផលិតថៃ ជាច្រើនមុខ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថ កិច្ចជំនាញ សម្រេចបិទឃ្លុំឃ្លាំងទាំង២ទីតាំង ខាងលើជាបណ្ដោះអាសន្ន ដែលសង្ស័យពាក់ព័ន្ធករណី នាំចូល និង ស្តុកទុក ចរាចរ និងចែកចាយ ផលិតផលមានប្រភពពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត៕

អត្ថបទដែលជាប់ទាក់ទង