កិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់តាខ្មៅ

(ក្រុងតាខ្មៅ)៖ នៅរសៀល ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង២:៣០នាទី រដ្ឋបាលសង្លាត់តាខ្មៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់តាខ្មៅ ក្រោមអធិបតីភាព លោក ជាម ខូយ ជាប្រធានអង្គប្រជុំ និងប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់តាខ្មៅ មានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ ចំនួន១៥៊១រូប លើ១១រូប ។

– ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ
– ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
១. មតិថ្លែងហេតុបើកអង្គប្រជុំរបស់ក្រុមប្រឹក្សាសង្កាត់
២.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញាលើកទី៤៦ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣. ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលសង្កាត់
– សេចក្តីរាយការណ៍ស្តីពីរបាយការណ៍ចំណូល ចំណាយ យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលសង្កាត់ប្រចាំខែមេសា ឆ្នាំ២០២៦
– សេចក្តីរាយការណ៍ស្តីពីរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក)
៤. បញ្ហាផ្សេងៗ
៥. ប្រកាសជូនពត៌មានអំពីកាលបរិច្ឆេទកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់តាខ្មៅ
៦. ថ្លែងអំណរគុណ និង បិទអង្គប្រជុំ

អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោងបួនល្ងាច នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាស រីករាយស្និតស្នាល ។
វត្តមានចូលរួមសរុបចំនួន ៥៣ នាក់ ស្រី ២២ នាក់។

 

អត្ថបទដែលជាប់ទាក់ទង