រដ្ឋបាលសង្កាត់ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកស្រីអ៊ុំ ណាគ្រី អាយុ ៧២ ឆ្នាំ មុខងារជាអនុប្រធានភូមិព្រែកសំរោង៣ ស្ថិតនៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល

ក្រុងតាខ្មៅ ៖ លោកជៀម ខូយ ប្រធានក្រុមប្រឹក្សាសង្កាត់តាខ្មៅជាចៅសង្កាត់តាខ្មៅ និងលោកហួត ប៊ុនណារ៉ុងចៅសង្កាត់រងព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់តាខ្មៅមេភូមិអនុភូមិ ជំនួយការភូមិរដ្ឋបាលសង្កាត់ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពលោកស្រីអ៊ុំ ណាគ្រី អាយុ ៧២ ឆ្នាំ មុខងារជាអនុប្រធានភូមិព្រែកសំរោង៣នៅក្នុងនៅគេហដ្ឋាននៃសព ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ ។

ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ លោកជៀម ខូយ និង លោកហួត ប៊ុនណារ៉ុងចៅសង្កាត់រងព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់តាខ្មៅមេភូមិអនុភូមិ ជំនួយការភូមិរដ្ឋបាលសង្កាត់បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រីអ៊ុំ ណាគ្រី សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។

លោកជៀម ខូយបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកស្រីអ៊ុំ ណាគ្រី ដែលជាការបាត់បង់នូវបីតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនោះផងដែរមានថវិកាសរុបចំនួន ចំនួន៣,០១៦,០០០ រៀល និងអង្ករចំនួន ៥០ គីឡូក្រាម
មានថវិកាសមាគមមនុស្សចាស់សង្កាត់ចំនួន ១,០០០,០០០ រៀល និងថវិកាសង្កាត់ចំនួន ១,០០០,០០០ រៀល ព្រមទាំងថវិកាចូលរួមពីមន្ត្រីក្រោមឱវាទរដ្ឋបាលសង្កាត់ចំនួន២,០១៦,០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង