កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296

(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់ប្រជាពលរដ្ឋ អាជីវករតាមផ្ទះ ភោជនីយដ្ឋាន ផ្ទះ​សំណាក់ បន្ទប់ជួល តូបកាហ្វេ រទេះលក់អាហារ កន្លែងជួសជុលរថយន្ត និងមធ្យោបាយធ្វើដំណើរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)វ1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram , WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប​។​

ការផ្សព្វផ្សាយ​ខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​។​

អត្ថបទដែលជាប់ទាក់ទង