មន្ត្រីថា ជាករណីឆ្លងចរន្តឆេះបង្គោលភ្លើងអគ្គីសនីនៅមុខធនាគារកាណាឌីយ៉ា ក្រុងប៉ោយប៉ែត មិនមែនថៃបាញ់ផ្លោងទេ

(បន្ទាយមានជ័យ)  ជាករណីឆ្លងចរន្តឆេះបង្គោលភ្លើងអគ្គីសនីនៅមុខធនាគារកាណាឌីយ៉ា ជិតហាងភីហ្សា កំផានីសង្កាត់ក្រុងប៉ោយប៉ែត មិនមែនថៃបាញ់ផ្លោងទេ។

វេលាម៉ោង៨:៤៥នាទីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៥  មានឧបទ្ទហេតុឆ្លងចរន្តអគ្គិសនីឆេះសន្ធោសន្ធៅ ខ្ទេចនូវប្រអប់កុងទ័រនិងបណ្តុំខ្សែភ្លើងលើបង្គោលភ្លើង។
ក្រោយការឆេះនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមថា ការឆេះនេះបណ្តាលមកពីយោធាឈ្លានពានថៃបានផ្លោងកាំភ្លើងធំចូលមក។
ការយល់ដូច្នេះ មកពី២-៣ថ្ងៃមុននេះ  និងព្រឹកថ្ងៃទី២៦ខែធ្នូ យោធាថៃឈ្លានពានបានប្រើប្រាសយន្តហោះF16 ទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកាំភ្លើងធំដាក់ភូមិសាស្ត្រក្រុងបង្កខូចខាតធ្ងន់ធ្ងរ ។

ទោះជាយ៉ាងណាលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងក្រុងប៉ោយប៉ែតបានថ្លែងក្នុងរូបវីដេអូនិងសម្លេងផ្ទាល់ផង បានាានិយាយថា : មិននមានការបាញ់ផ្លោងដោយយោធាថៃឈ្លានពានមកលើក្រុងនិងចំត្រង់មានអគ្គីភ័យដែលខូចខាតទាំងស្រុងនោះទេ។

លោកថា មកទល់ម៉ោងនេះ ( ថ្ងៃត្រង់ម្សិលមិញ)  ភូមិសាស្ត្រក្រុងប៉ោយប៉ែតមិនរងការបាញ់ប្រហារបន្ថែមពីថៃទេ ។
ភ្លាមៗនោះ លោក កម្លាំង មន្ត្រី ពលរដ្ឋ និងជនជាតិចិនស្នាកើនៅម្តុំនោះ បានរួមគ្នាពន្លត់អគ្គីភ័យ ហើយគ្រប់គ្រងបានវិញ។
ឯខាងបុគ្គលិកក្រុមអគ្គិសនីក៏បាននឹងកំពុងរៀបចំតភ្ជាប់បណ្តាញឡើងវិញ។

សូមបញ្ជាក់ថា មកទល់ព្រឹកថ្ងៃទី២៦ខែធ្នូ នេះ   យោធាថៃឈ្លានពានបានបន្តទម្លាក់គ្រាប់បែកនិងផ្លោងកាំភ្លើងធំយោធាថៃឈ្លានពានបានវាយប្រហារសន្ធាប់ជាថ្មីចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិសេសម្តុំរង្វង់មូលស្ទឹងបត់  ផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ ។
ហើយមកទល់ថ្ងៃត្រង់នេះ អាជ្ញាធរនិងសមត្ថកិច្ចសម្រេចបិទចរាចរណ៍គ្រប់ប្រភេទលើកំណាត់ផ្លូវនេះដូចកាលពី៣ថ្ងៃមុនដែរ ៕

អត្ថបទដែលជាប់ទាក់ទង