«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម​ តាមរយៈ​ សម្តេចរាជបុត្រីអនុជ​ នរោត្តម​ អរុណរស្មី​ ជូន​ឯកឧត្តមរដ្ឋលេខាធិការ​ប្រចាំការ អុឹម​ សុីថុល​ តំណាង ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ រួមមាន៖​ សារ៉ុងចំនួន​ ២០០០​ ក្រម៉ាចំនួន​ ២០០០​ និងសម្លៀកបំពាក់កុមារាកុមារី ជាព្រះរាជូបត្តម្ភដ៏ថ្លៃថ្លាសម្រាប់ចូលរួមជួយប្រជានុរាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត​ ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង