សៀមរាប៖ លោកជំទាវបណ្ឌិតស៊ីន សុផលដានីតា បាននាំយកអំណោយរបស់សប្បុរសជនបាននាំយកស្បៀងចែកជូនបងប្អូនភៀសសឹកដែលនៅខ្វះខាតច្រើនទៀត ភាគច្រើជាគ្រួសារកងទ័ព សូមបងប្អូនបន្តជួយឧប្ថតម្ភបម្តទៀតចុះផ្ទាល់ឃើញទិដ្ឋភាពសង្វេកណាស់នេះហើយបង្កឡើងដោយ អាចោរតជាតិសៀមចង្រៃព្រៃ ឧត្បាតធ្វើអោយកងទ័ពត្រូវពលី ប្រជាជនស្លូតត្រង់ត្រូវបង្ខំខ្លួនភៀសសឹក កើតកូនតាមផ្លូវក៏មានដាច់បាយក្រហាយទឹក អ្នកជំងឺ ជនពិការរៀបរាប់មិនអស់នូងទង្វើយង់ឃ្នងរបស់សៀម ។ កូនខ្មែរត្រូវចងចាំមិនអាចភ្លេចបានតកូនតចៅ
លោកជំទាវបណ្ឌិតស៊ីន សុផលដានីតានាំយកអំណោយ រួមមានជា សម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ស្ថិតនៅទីតាំងសុវត្ថិភាព ខេត្ដសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
– អង្ករ ៥ តោន
– ពងទា ១០០០ គ្រាប់
– សម្ភាររះសម្រាប់ស្ត្រី និងកូនក្មេង១៦ ការ៉ុងធំ
– ទឹកត្រី ទឺកស៊ីអ៊ីវ ១០០យួរ
– ទឹកដោះគោ៥០ ប្រអប់
– ត្រីងៀត សាច់ក្រក់
– ទឹកសុទ្ធ ៥០ កេស
– នំប៉័ង២០០ ដើម
លោកជំទាវបណ្ឌិតស៊ីន សុផលដានីតា បានអរគុណចំពោះទឹកចិត្តសប្បុរសជននានា ដែលតែងតែចូលរួម ចែករំលែកនូវ ធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុម គ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុង ជម្លៀសចេញ ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែងសុវត្ថិភាព ទាំង៦កន្លែង នៅខេត្ដឧត្ដមានជ័យនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
លោកជំទាវបណ្ឌិតស៊ីន សុផលដានីតា ក៏បានសូម អរគុណនូវទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរជួយខ្មែរ។ “ក្នុងនាមយើងនៅសមរភូមិក្រោយ នៅតែបន្ដជួយបងប្អូនវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើងឈរជើងការពារជាតិទឹកដីនិងជួយដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែងសុវត្ថិភាពនេះ ជារៀងរហូត។”
លោកជំទាវបណ្ឌិតស៊ីន សុផលដានីតានាំអំណោយសប្បុរសជន យកមកផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅខេត្ដសៀនរាប និងជនភៀសសឹកនាពេលនេះ។ លោកជំទាវបណ្ឌិតស៊ីន សុផលដានីតា នឹងធ្វើការបែងចែកជូនទៅដល់ដៃវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹក ដោយផ្ទាល់ នៅពេលដ៏ឆាប់ៗបំផុតនេះ ហើយការជួយឧបត្ថម្ភនេះ ពិតជាបានបង្ហាញឱ្យឃើញ ពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរពិតប្រាកដ ។
បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជនភៀសសឹកមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងនោះបងប្អូនប្រជាពលរដ្ឋកុមារប៉ះពាល់ការសិក្សាផងដែរ។ ដោយឡែកប្រជាពលរដ្ឋដែលមកស្នាក់នៅបណ្ដោះអាសន្នទាំង២កន្លែងសរុបចំនួនទី១-ផ្សារ រាត្រី ៦០មែត្រ សៀមរាប ផងដែរ ៕
