ឯកឧត្តម សរ សិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា និងលើកទិសដៅខែធ្នូ របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ខែធ្នូ ឆ្នាំ២០២៥” របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ នាមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡាដ្ឋានជាតិ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចតាមមុខងារនីមួយៗនាពេលកន្លងមកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។
បន្ថែមលើនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានធ្វើការគូសបញ្ជាក់បន្ថែមលើការងារសំខាន់ៗ និងលើករបាយការណ៍ រួចមកក៏បានដាក់ឱ្យអង្គប្រជុំធ្វើការជជែកពិភាក្សា ព្រមទាំងលើកឡើងនូវមតិយោបល់ ដេីម្បីពិនិត្យ និងសម្រេច។
ជាចុងក្រោយ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ផ្ដាំផ្ញើមន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ កសាងផែនការ សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍កីឡានានាទាំងជើងឯកថ្នាក់ជាតិ និងអន្តរជាតិ និងជាពិសេសយកចិត្តទុកដាក់លើកីឡាករ-កីឡាការិនីថ្នាល ដើម្បីបណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកបន្តវេនដ៏រឹងមាំសម្រាប់អង្គភាព ក៏ដូចជាប្រទេសជាតិ៕
 
អត្ថបទដែលជាប់ទាក់ទង