លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ និងលោកជៀម ខូយអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ!
នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជៀម ខូយ ជាចៅសង្កាត់តាខ្មៅ និងមានការចូលរួមពី លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅតំណាងអោយលោកឃឹម សំភារអភិបាលក្រុង និងជាប្រធានគណកម្មាធិការ អនុសាខាកាកបាទក្រហមក្រុងតាខ្មៅ រួមនឹងក្រុមការងារ បាននាំយកអំណោយឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន៤គ្រួសារ (មានចំនួន ៤ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍អគ្គីភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិមានចំនួន ៤ខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយចែកជូនក្នុង០១គ្រួសារ ទទួលបាន ៖សម្ភារៈរបស់អនុសាខាកាកបាទក្រហមក្រុងតាខ្មៅមាន
អង្ករ ៥០ គីឡូក្រាម មី ១ កេះទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ តង់កៅស៊ូ ១ ទឹកសុទ្ធ ៥ យួរ ត្រីខ ១ យួរ ថវិកា ២០០,០០០រៀល
សម្ភារៈរបស់ គ.ក.ស.ក ក្រុងតាខ្មៅ- ថវិកា ១០០,០០០ រៀល
សម្ភារៈរបស់រដ្ឋបាលសង្កាត់តាខ្មៅ- អង្ករ ៥០ គីឡូក្រាម- មីចំនួន ១ កេះ គុយទាវ ១ កញ្ចប់
ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ- ថវិកា ២០០,០០០ រៀល៕
