អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យចុះសួរសុខទុក្ខអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ខណ្ឌមានជ័យ៖ នារសៀលថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សេង គន្ធ និងលោកស្រីជ្រាង សុភី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារ ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកសេង គន្ធអភិបាលខណ្ឌ និងលោកស្រីជ្រាង សុភី បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះអគ្គីភ័យឆាប់នាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះដែរ លោកសេង គន្ធអភិបាលខណ្ឌមានជ័យនិងលោកស្រីជ្រាង សុភី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅរដូវទឹកឡើងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះទៀនធូបភ្លើងចង្ក្រាន និងអគ្គិសនី រដូវនេះគីរដូវធ្លាក់ខ្យល់។
លោកសេង គន្ធអភិបាលខណ្ឌ ក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារអគ្គីភ័យឆាប់នេះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
សម្ភារៈអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចូលរួមបុណ្យជនរងគ្រោះក្នុងគ្រួសារនីមួយៗទទួលបានមាន៖ ០១គ្រួសាររួមមាន:
-ថវិកាចំនួន ៨០០,០០០រៀល-អង្ករចំនួន២បេ (៥០គីឡូក្រាម)-មី ០១កេស -ទឹកស៊ីអ៉ីវ ០១យួរ
-ទឹកត្រី ០១យួរ -តង់០១-ស័ង្កសី១០សន្លឹកផងដែរ៕
