លោក សេង គន្ធ អភិបាលខណ្ណមានជ័យអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣២៧ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១ភូមិ ក្នុងខណ្ណ័មានជ័យ

ខណ្ណមានជ័យ ៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣២៧ប័ណ្ណ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ១ភូមិ រួមមាន ៖ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​ទី១​ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដែលពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរសង្កាត់ មន្ទីរជុំវិញខណ្ណ និងប្រជាពលរដ្ឋជាច្រើនរូប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនេះលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។

លោកសេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបន្ថែមថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក សេង គន្ធ អភិបាលបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។

លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានគូសបញ្ជាក់ថា តាមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពី ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លទ្ធផលនៃការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ សម្រាប់ ដែលមានភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​ទី១ សម្រេចចេញប័ណ្ណចំនួន៣២៧ក្បាលដី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង