លោកឧកញាថោង សារ៉ាត់ និងលោកជំទាវទាវ ធីតាសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លោកឧកញាថោង សារ៉ាត់ និងលោកជំទាវទាវ ធីតាសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់
លោកឧកញាថោង សារ៉ាត់ និងលោកជំទាវទាវ ធីតា ក្រុមហ៊ិនប៉ាតេពុក ពិតជាមានសេចក្តីសោមនស្សរីករាយ ប្រកបដោយមនោសញ្ចេតនា គោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហា នក្ខត្តឫក្ស នៃពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេច មហាបវរធិបតី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ប្រកបដោយមនសិការស្នេហាជាតិដ៏ មោះមុត មិនខ្លាចនឿយហាត់ ពុះពាររាល់ឧបសគ្គ ថែរក្សាការពារ ” ជាតិ សាសនា ព្រះមហាក្សត្រ ពិសេស សម្ដេច បានបន្តដឹកនាំប្រទេសជាតិ ជាមួយទេពកោសល្យដ៏ប៉ិនប្រសប់ ភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បី បន្តថែរក្សាសុខសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ស្ថិរភាពសង្គម និងការ អភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការលើកកម្ពស់នូវកិត្តិនាមជាតិល្បីរន្ទឺលើឆាកអន្តរជាតិ គួរជាទីមោទនៈ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាការពារ និងអភិបាល ប្រោះព្រំ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមទទួល បាននូវសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ មានសេចក្តីសុខ សេចក្តីចម្រើន មានជោគជ័យលើគ្រប់ភារកិច្ចការងារ និង សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំទាំងអស់គ្នា៕
