មនុស្សប្រុសស្រី០៣នាក់រងរបួសធ្ងន់ ស្រាលបញ្ជូនទៅមន្ទីរពេទ្យក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនិងម៉ូតូ
កណ្តាល ÷ ជនរងគ្រោះរបួសធ្ងន់-ស្រាលប្រុសស្រីចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្អាង ក្រោយជួបហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ បង្ករឡើងរវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង ១០និង៤០នាទីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥នៅលើកំណាត់ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញចរារណ៏ជើងគោកនៃអធិការដ្ធាននគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះរបួសធ្ងន់-ស្រាលមានចំនួន០៣នាក់ : ទី០១- ឈ្មោះ ញឹម ដាលីន ភេទស្រីអាយុ១៨ឆ្នាំ (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកHONDA Cupជ្រុងពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1A-8123 (មិនពាក់មួកសុវត្ថិភាព) មុខរបរកសិករ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល , ទី០២ ឈ្មោះ ផុន សុខចំរើន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាគ្រូបង្រៀន បើកបរម៉ូតូម៉ាកHonda Dream C125 ព៌ណខ្មៅពាក់ស្លាកលេខ កណ្តាល 1AQ-5968 (របួសស្រាល) មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ,និងទី០៣-ឈ្មោះ ណេត លក្ខិណា ភេទស្រីអាយុ២០ឆ្នាំ (របួសស្រាល) ជាអ្នករួមដំណើរជាមួយ មានទីលំនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំពោះការខូចខាត គឺម៉ូតូទាំង០២គ្រឿងស្រាល ។
សមត្ថកិច្ចជំនាញក្រោយចុះពិនិត្យវាស់វែងរួចបានប្រាប់អោយដឹងបន្ថែមទៀតថា÷ ស្ត្រីរងគ្រោះបើកបរម៉ូតូ Honda Cub ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើតស្របពេលនោះក៏មានម៉ូតូជនរងគ្រោះមួយគ្រឿងទៀត ម៉ាកHONDA DREAM រួមនិងអ្នកដំណើរខាងក្រោយ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង(កោះធំ-តាខ្មៅ) (មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) បានបុកជាមួយម៉ូតូHONDA Cup ជ្រុង ដែលបើកឆ្លងផ្លូវ បណ្ដាលអោយ រងគ្រោះថ្នាក់ទាំង០៣នាក់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
ចំពោះអ្នករងរបួស ត្រូវបានដឹកតាមរថយន្តសាមុយយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្អាង ដោយឡែក ស្ត្រីដែលរងរបួសធ្ងន់ ត្រូវបានដឹកបន្ត ទៅមន្ទីរពេទ្យភ្នំពេញ ដោយអាការ:ធ្ងន់ធ្ងរ ។
ការសន្និដ្ឋានបឋម: ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូHONDA Cup បើកបរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស
ចំនែកអ្នកបើកបរម៉ូតូHONDA DREAM បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើង ៕
