លោក ឌី រ័ត្នខេមរុណ អភិបាលរងពិធី វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋទាំង៩ភូមិ ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
នារសៀលថ្ងៃចន្ទ ១រោច ខែ ភទ្របទ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសាលាសង្កាត់អូរឬស្សី២ ក្រោមវត្តមាន លោក ឌី រ័ត្នខេមរុណ អភិបាលរខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៧៥ នាក់ ផងដែរ ។
អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និង សំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និង បានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ ខ្ញុំបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ភ្លាមៗ ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅ រដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ ចុះពិនិត្យតាមនីតិវិធីជាក់ស្តែងតែម្តង ។
