ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Vanlalvawana Bawitlung បានថ្លែងថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក Vanlalvawana Bawitlung បានថ្លែងថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌ និងការវិនិយោគ។
លោក Bawitlung បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសដែលលោកត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។
ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូតឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន៕
អត្ថបទដែលជាប់ទាក់ទង