ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទាំងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាពិសេសឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ដែលបានរៀបចំការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ។

ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្ដមរដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង