កណ្តាល ÷ ជនសង្ស័យចំនួន០៥នាក់ បានស្រាក់លុយគ្នាទិញគ្រឿងញៀនយកមកប្រើប្រាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៣នាក់ ខណ:០២នាក់ទៀតបានរត់គេចខ្លួនបានមុនសមត្ថកិច្ចទៅដល់ ដោយហេតុការបានកើតឡើងកាលពីវេលាម៉ោង ០២និង០០នាទីនៅចំណុចភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចមូលដ្ធាន
បានប្រាប់អោយដឹងថា÷
ជនសង្ស័យទាំង០៥នាក់ ទាំងឃាត់ខ្លួន ទាំងអ្នករត់គេច សុទតែជាបុរស ដោយបានស្គាល់អត្តសញ្ញានទាំងអស់ ជាជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុជាមួយគ្នា ។
១- ឈ្មោះ សៅ បូរ៉ា អាយុ៣៥ឆ្នាំ(ឃាត់ខ្លួន) ,២-ឈ្មោះ ឌុល បឿន អាយុ៣៦ឆ្នាំ (ឃាត់ខ្លួន),៣-ឈ្មោះម៉ាប់ ផានិត អាយុ ៣០ឆ្នាំ (ឃាត់ខ្លួន)និងវិជ្ជាមាននូវសារធាតុញៀន (+)។
៤-ឈ្មោះភា ផាក់ អាយុ២៨ឆ្នាំ(គេចខ្លួន),៥-ឈ្មោះ សេ សុីណា អាយុ៣៦ឆ្នាំ(គេចខ្លួន)។
វត្ថុតាងចាប់យក ÷ សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៣កញ្ចប់ទម្ងន់សរុប០,៤០ ក្រាម,
ទូរស័ព្ទចំនួន០១គ្រឿង, និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា÷ នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានឃុំរបស់ខ្លួន លុះដល់ចំណុចកេីតហេតុ ក៏បានឃើញជនសង្ស័យទាំង០៥នាក់កំពុងប្រេីប្រាស់ថ្នាំញៀននៅក្រោមផ្ទះ របស់ឈ្មោះ ម៉ាប់ ផានិត ភ្លាមនោះកម្លាំងក៏ចូលទៅធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ចំនែកជនសង្ស័យ០២នាក់ទៀតបានរត់គេខ្លួន មុនកម្លាំងសមត្ថកិច្ចទៅដល់ រួចក៏ធ្វេីការត្រួតពិនិត្យរកឃេីងថ្នាំញៀនចំនួន ០៣កញ្ចប់ នឹងបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលដេីម្បីធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ពួកខ្លួនពិតប្រាកដមែន ដែលបានចូលលុយគ្នាទិញថ្នាំញៀនពីឈ្មោះ យុទ្ធ ដេីម្បីយកមកប្រេីប្រាស់ពិតប្រកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕
