ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងពិធីដាំបង្គោលសូឡា តាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ
អូររាំងឪ ៖ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និង អនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងពិធីដាំបង្គោលសូឡា តាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុកអូររាំងឪ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ ស្ថិតនៅចំនុចលើផ្លូវមុខវិទ្យាល័យហេង សំរិនចក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងពិធីសំណះសំណាល និងពិធីដាំបង្គោលសូឡានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្បុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
មុននឹងបញ្ចាប់ ឯកឧត្តមប្រធាន បានដឹកនាំក្រុមការងារ ចូលរួមដាំបង្គោលសូឡា ដើម្បីបានបំពាក់អំពូលភ្លេីងសូឡាបំភ្លឺផ្លូវឆាប់ៗនេះ ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស កាន់តែមានភាពងាយស្រួលក្នុងការធ្វេីដំណេីរនាពេលរាត្រី ៕
