សង្វៀន(មាន់ជល់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងស្ថិតក្នុង ឃុំខ្ពបតាងួន បើកលេងអនាធិបតេយ្យ រីឯ.អាជា្ញធរមានសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់
បើកឲ្យក្រុមញៀនល្បែងទាំងនោះនាំគ្នាជិះឡាន.ជិះម៉ូតូទៅលេងភ្លួកទឹក ភ្លួកដី រីឯលោក អធិការនគរបាលស្រុកស្ទឹងត្រង់ និងលោក អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាប!នោះទេ ប្រហែលម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែងក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែងសុីសង នៅតែបន្តបើកលេងអនាធិបតេយ្យ។
ជាងនេះទៅទៀត ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ បើកលេងភ្នាល់ចាក់លុយធំៗណាស់ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកងយ៉ាងសប្បាយរីករាយ រីឯ.អ្នកឈ្នះមុខខ្លាញ់ ចំណែកអ្នកចាញ់មុខសេះ លេងលុយអស់ពីខ្លួន ទាល់តម្រិះ ប្រចាំម៉ូតូ.ឡាន សូមបញ្ជាក់ថាទីតាំងបនល្បែងនេះ មានអ្នកឈរចាំមើលផ្លូវ ដាក់កុងត្រូលចាក់សោ មានតែអ្នកស្គាល់ទើបអាចបើកឱ្យចូលបាន អ្នកដែលសង្ស័យមិនឲ្យទៅដល់ទីតាំងបនល្បែងនោះទេ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខានឡើយ!។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ស្នងការនគរបាលខេត្តកំពង់ចាម និង លោក អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់កម្លាំងជំនាញកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់នឹងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ការិយាល័យផ្សព្វផ្សាយ ០៧០៩២៦០១៤
