ជនសង្ស័យ១នាក់ ធ្វើសកម្មភាព គាស់ផ្ទះ លួចយកសម្ភារៈគ្រឿងអលង្ការ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន និង យកបានទ្រព្យសម្បត្តិមួយចំនួនជូនជនរងគ្រោះវិញ

ជនសង្ស័យ១នាក់ ធ្វើសកម្មភាព គាស់ផ្ទះ លួចយកសម្ភារៈគ្រឿងអលង្ការ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន និង យកបានទ្រព្យសម្បត្តិមួយចំនួនជូនជនរងគ្រោះវិញ ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវតាមនីតិវិធីជំនាញរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រោមស្ពានវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ ករណី អំពើលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះ) កើតហេតុថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៣និង០០នាទីយប់ នៅចំណុចផ្លូវ២១ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង