លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គបំប៉នជំនាញលំហាត់របៀប និងប្រើប្រាស់អាវុធ វគ្គបំប៉នជំនាញលំហាត់របៀប និងវគ្គបំប៉នជំនាញការពារសន្តិសុខជូនថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គបំប៉នជំនាញលំហាត់របៀប និងប្រើប្រាស់អាវុធ វគ្គបំប៉នជំនាញលំហាត់របៀប និងវគ្គបំប៉នជំនាញការពារសន្តិសុខជូនថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុផែន លោកនាយការិយាល័យទាំង ៣០ លោកប្រធានអង្គភាពទាំង២ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ និងអស់លោកលោកស្រី វរសេនីយ៍ អនុសេនីយ៍ ដែលជាសិក្ខាកាមទាំង៤វគ្គ
គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការចែកជូននូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាគ្រប់វគ្គ បណ្ដុះបណ្ដាល និងវគ្គបំប៉នជំនាញនីមួយៗផងដែរ មិនតែប៉ុណ្ណោះ លោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរំលឹក ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំសិក្សារៀនសូត្របន្ថែមទៀត លុះត្រាតែបាត់បង់សមត្ថភាពការងារ ត្រូវបំពេញកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេស ការងារកសាងសំណុំរឿងរបស់មន្ត្រីនគរបាលយុត្តិធម៌ ការងារធ្វើឯកសារ រឺលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីបម្រើដល់ការងារនៅក្នុងអង្គភាពរៀងៗខ្លួន ពិធីនេះធ្វើឡើងនៅ សាលប្រជុំធំអាគារAសាលាខេត្តព្រៃវែង ៕
ប្រភព៖ស្នងការនគរបាលខេត្តព្រៃវែង