ខេត្តក្រចេះ៖ កូនតិរច្ឆានប្រើប្រាស់ដុំឥដ្ឋ វាយផ្តាច់ជីវិតម្តាយអាយុ៦៦ឆ្នាំ
និងអូសទម្លាក់ពីលើផ្ទះ រួចក៏បន្តវាយកូនស្រីបង្កើតអាយុ៣ឆ្នាំដែលកំពុង តែដេកលក់ ត្រូវចំក្បាល រួចបានចាប់បោះកូនស្រីពីលើផ្ទះមកដី ហើយជនដៃដល់ជាកូនស្ត្រីរងគ្រោះ និងត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះក៏បានចុះមកបន្តវាយទៅលើកូននិងម្តាយបង្កើតបន្ថែមទៀត បណ្តាលឱ្យស្លាប់ទាំងពីរនាក់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នៅ ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ ប៊ិញ ភីរុន ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ច ស្រាវ ជ្រាវចាប់ខ្លួនបាននៅវេលាម៉ោង០៣.០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចព្រៃចំការស្វាយ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។