ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវ ទឹម ចិន្តាព្រមទាំង លោកជំទាវបណ្ឌិត សុីន សុផលដានីតា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូច និងទិវាសិទ្ធកុមារអន្តរជាតិ ០១ មិថុនា ២០២៥

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល  ទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច និងលោកជំទាវ ទឹម ចិន្តា ព្រមទាំង លោកជំទាវបណ្ឌិត សុីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអង្គរជ័យ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំអង្គភ្នំតូច  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូច  និងទិវាសិទ្ធកុមារអន្តរជាតិ ០១ មិថុនា ២០២៥ដែលស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។  ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកឧកញ្ញ៉ា អ៊ុយ ស៊ើង   ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្មសំណង់និងភូមិបាលស្រុកអង្គរជ័យ
លោកមេឃុំ  មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូច លោកគ្រូអ្នកគ្រូពេទ្យមណ្ឌលសុខភាពអង្គភ្នំតូច លោកនាយក  នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប ។
សូមបញ្ជាក់ថាកាសាងសង់ខ្លោងទ្វារ អនុវិទ្យាល័យអង្គភ្នំតូចនេះចំណាយថវិកាសរុប ១២,០០០,០០០ រៀលស្មើនិង 3000$  សហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ផែន សុផលនិងលោកជំទាវ ទឹម ចិន្តា ព្រមទាំងលោកជំទាវបណ្ឌិត សុីន សុផលដានីតា ដែលបានចំនាយថវិកាផ្ទាល់ខ្លួនរបស់លោកក្នុងការសាងសង់ខ្លោងទ្វារ អនុវិទ្យាល័យអង្គភ្នំតូច និងបានជូនសូឡាចំនួន៤សូឡាដល់មណ្ឌលសុខភាពអង្គភ្នំតូច និងនំបញ្ចុកចំនួន៤០០គីឡូក្រាម បានទិញទុរេន ប្រមាណ ២០០គីឡូក្រាម ដើម្បីចែកជូនលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យអង្គភ្នំតូច និងបឋមសិក្សា ចំនួន ៥០នាក់ក្នុងម្នាក់១ផ្លែដើម្បីបរិភោគផងដែរ ។   
នាឱកាសនោះដែរលោកជំទាវបណ្ឌិត សុីន សុផលដានីតាបានយល់ព្រមតាមសំណើរបស់លោកគ្រូ គឹម សុភាព នាយករងអនុវិទ្យាល័យអង្គភ្នំតូច ដែលស្នើសុំខ្លោងទ្វារសាលាបឋមសិក្សាអង្គភ្នំតូចមួយមួយខ្នងទៀតទៀតផងដែរ ហើយនិងចាប់ផ្ដើមសាងសង់នាពេលខាងមុខ។
ក្នុងពីធីនោះដែរលោកជំទាវបណ្ឌិត ស៊ីនសុផលដានីតា បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្សអោយជៀសឆ្ងាយពីគ្រឿងញឿន កុំប្រព្រិត្តអំពើណាដែលសង្គមស្អប់ខ្ពើម និងត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងជាសសរទ្រូងដល់ប្រទេសជាតិ ។
  កន្លងមកគេតែងតែសង្កេតឃើញថាឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវបណ្ឌិត ស៊ីនសុផលដានីតា តែងតែផ្ដល់ជំនួយជួយដល់អ្នកភូមិដែលរស់នៅក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូចស្រុកអង្គរជ័យ ខេត្តកំពត ជួយដល់ប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាក ជាពិសេសជួយដល់សម្ភារៈដល់សាលារៀន វត្តអារាម សាលាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គភ្នំតូចនិងប្រជាការពារជាដើម ។ល។
ក្នុងឪកាសនោះដែរ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យអង្គភ្នំតូចបានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវ សុីន សុផលដានីតា ដែលមានសណ្ដានចិត្ត សទ្ធាជ្រះថ្លានិងយកចិត្តទុកដាក់ក្នុងវិស័យអប់រំជាពិសេស ការសាងសង់ខ្លោងទ្វារសាលាអនុវិទ្យាល័យអង្គភ្នំតូចនេះ ដោយថវិកាផ្ទាល់ខ្លួន និងសូមឲ្យឯកឧត្តមបណ្ឌិត ផែន សុផល និងលោកជំទាវទឹម ចិន្តា ព្រមទាំង លោកជំទាវបណ្ឌិត សុីន សុផលដានីតា ជួបពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
  ជាចុងបញ្ជប់ ឯកឧត្តម និងលោកជំទាវក៏បានចូលរួមពិសារអាហារសាមគ្គី ជាមួយប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធានការិយាល័យអប់រំស្រុកអង្គរជ័យ ប្រធានការិយាល័យសុរិយោដីស្រុកអង្គរជ័យ លោកមេឃុំ  មេភូមិ ទាំង៥ លោកនាយបុស្តិ៍អង្គភ្នំតូច លោកគ្រូអ្នកគ្រូពេទ្យមណ្ឌលសុខភាពអង្គភ្នំតូច លោកនាយក  នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកិច្ចបញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង