កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប ខេត្តស្វាយរៀង

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ព្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវ តាមនីតិវិធី និងជំនាញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អូន សំអៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកន្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អត្ថបទដែលជាប់ទាក់ទង