រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្វាគមន៍ការមកដល់ យន្តហោះថ្មី ATR72-600 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា
នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា(Air Cambodia) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្វាគមន៍ការមកដល់ យន្តហោះថ្មី ATR72-600 ចំនួន១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ។
ដោយមានព្រះសង្ឃសូត្រមន្តប្រោះព្រំ និងមានការអញ្ជើញចូលពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្រុមហ៊ុនSCA និងភ្ញៀវជាតិ អន្តរជាតិ៕