លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការអាវុធហត្ថខេត្តអញ្ចើញជួបសំណេះសំណាលជាមួយសប្បុរសជននិងទទួលអំណោយទឹកបរិសុទ្ធ

(សៀមរាប) នារសៀលថ្ងៃអង្គារ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំអនុញ្ញាតិ និងទទួលស្វាគមន៍ លោកស្រី ស៊ូ ចាន់ធី លោកស្រី កែ ម៉ាលីស លោកស្រី លាង សុខផាន់ណា លោកស្រី វុន ដាលីស កញ្ញា សួគ៌ សុខម៉ា កញ្ញា ផាណ្ណា ចន្ទ័ចរិយា និងកញ្ញា ស លីដែន ដែលជាសប្បុរសជ​ន បាននាំយកទឹកបរិសុទ្ធចំនួន២២០កេស មកប្រគល់ជូនកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់កងកម្លាំងរាជអាវុធហត្ថខេត្ត នាពេលនេះ ក៏ដូចជាក្នុងពេលកន្លងមកផងដែរ។

អត្ថបទដែលជាប់ទាក់ទង