ក្រុមការងារចុះមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បន្ត ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ សមាជិក គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
នៅរសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌ ៧មករា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូរឬស្សីទី២ បន្តចុះជួបសំណេះ សំណាល និង សួរសុខ ទុក្ខ ដល់ សមាជិក សមាជិកា គណបក្ស ចំនួន ២៥នាក់ នៅទីស្នាក់ ការគណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
បន្ទាប់ពីបានសំណេះសំណាលជាមួយ សមាជិក សមាជិកា បក្ស រួចមក លោកប្រធានក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ បានផ្តល់នូវថវិកា សោហ៊ុយកំដរដៃជូនដល់ សមាជិក សមាជិកា ក្នុងម្នាក់ៗ ផងដែរ៕