រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ចុះផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង៣០០០នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល នៅខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប្រមាណ ៣,០០០នាក់ នៅបរិវេណអគារសាលាខេត្តកំពង់ស្ពឺ។

 

អត្ថបទដែលជាប់ទាក់ទង