ព្រះសង្ឃជារតន:បុគ្គល និងជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ ដែលយើងត្រូវយកវត្តប្រតិបត្តិដោយសេចក្តីគោរព បើទោះលោកមានឬ មិនមានសមណស័កិ្តក្តី ហើយទោះបីស្និតស្នាលជាមួយលោកក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយលោកក្តី
បន្ទាប់ពីព្រះសម្មាសម្ពុទ្ធត្រាស់ដឹង ព្រះសូត្រនៃកងចក្រព្រះធម៌ ឬព្រះធម្មចក្រ បានពន្យល់ប្រាប់យើងថា ព្រះអង្គបានសំដែងធម៌ដំបូងរបស់ព្រះអង្គ ពោលគឺអរិយសច្ចៈបួន ទៅកាន់ព្រះភិក្ខុប្រាំរូប។ ភិក្ខុទាំងប្រាំរូបនេះបានក្លាយជាសាវ័ករបស់ព្រះអង្គ ហើយមួយព្រះអង្គក្នុងចំណោមទាំងប្រាំអង្គគឺ កោដិញ្ញៈព្រះអង្គបានសម្រេចព្រះអរហន្ត។
កន្លងទៅបានពីរបីថ្ងៃក្រោយមកទៀត ស្របពេលដែលព្រះអង្គសំដែងអំពីសុញ្ញភាព ឬភាពសូន្យនៃអត្តភាព ឬអនត្តា បញ្ចវគ្គីភិក្ខុទាំងអស់បានសម្រេចនូវព្រះអរហន្ត។ ភិក្ខុទាំងប្រាំអង្គនេះបានក្លាយជាសមាជិកសង្ឃដំបូងគេបំផុង។ បន្ទាប់មកព្រះពុទ្ធបានចំណាយពេលវេលាដែលនៅសេះសល់ទាំងប៉ុន្មានរបស់ព្រះអង្គ ប្រហែលជាសែសិបប្រាំព្រះវស្សា ដើម្បីសំដែងព្រះធម៌ដែលព្រះអង្គបានត្រាស់ ស្របពេលដែលសាវ័ករបស់ព្រះអង្គក៍បានធ្វើដំណើរនិមន្តទៅកាន់ភូមិឋាននានា នៅពាសពេញភាគខាងជើងនៃប្រទេសឥណ្ឌាដើម្បីផ្សព្វផ្សាយនូវព្រះធម៌របស់ព្រះអង្គ។ មិនយូរមិនឆាប់ព្រះសម្មាសម្ពុទ្ធបានទាក់ទាញនូវបរិស័ទជាច្រើនដែលមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់៖ មានទាំងគ្រូសាសនា ទាំងមហាក្សត្រ និងមហាក្សត្រិយានី កសិករ និងអ្នកសំលាប់សត្វជាដើម។ល។
តែភាគច្រើននៃសាវ័ករបស់ព្រះអង្គនៅសម័យនោះពួកគេមិនចង់បោះបង់ចោលនូវជីវិតលោកិយ៍របស់គេទេ តែបើគេប្រាថ្នាលាចាកជីវិតលោកិយ៍របស់គេដើម្បីចូលរួមជាមួយសហគមន៍សង្ឃនោះ នោះព្រះអង្គតែទទួលស្វាគមពួកគេជានិច្ច។ ពុទ្ធបរិស័ទដែលបន្តរស់នៅ នៅក្នុងភេទជាគ្រហស្ថ ពួកគេជួយទំនុកបំរុងជាអាហារ និងស្បង់ជីវរដល់សង្ឃ។
ពេលវេលាចេះតែកន្លងផុតទៅ មានមនុស្សជាច្រើនបានមកចូលរួមស្តាប់និងបដិបត្តិជាមួយព្រះអង្គ ប្រការនេះបានសេចក្តីថាវាគឺជារឿងចាំបាច់ដែលត្រូវបង្កើតវិន័យសំរាប់សាវ័ក ដើម្បីធានាឳ្យបាននូវសហគមន៍សង្ឃដែលមានក្តីសុខុដុមរមនា។ វិន័យត្រូវបានបង្កើតឡើង ត្រូវបានគេយកមកប្រើប្រាស់នៅពេលចាំបាច់ ដើម្បីឆ្លើយតប់ទៅនឹងកំហុសឆ្គង ឬអធិករណ៍នានាដែលកើតឡើងនៅក្នុងសហគមន៍សង្ឃ។ មានវិន័យរាប់រយខត្រូវបានបង្កើតឡើង រហូតដល់ទីបញ្ចប់នៃជីវិតចុងក្រោយរបស់ព្រះសម្មាសម្ពុទ្ធ សំរាប់ឳ្យអ្នកបួសនិងដូនជីបដិបត្តិតាម៕
