ឈ្មួញឈើទ្រង់ទ្រាយធំ! ឈ្មោះលោក រ័ត្ន ត្រូវបានមន្ត្រីបរិស្ថានស្រុកកែវសីមាខេត្តមណ្ឌលគិរី បើកភ្លើងខៀវ ឱ្យចូលកាប់ឈើព្រៃការពារដោយបរិស្ថានទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង”ងាំ006″
ខេត្តមណ្ឌលគិរី៖ ជាក់ស្តែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគំនរឈើរបស់លោក រ័ត្ន ដែលដឹកជញ្ជូនតាមគោរយន្តឆ្នៃប្រមាណ០៣គ្រឿង ទៅ០៤គ្រឿង ដែលចាំជញ្ជូនឈើស្តុកសម្រាប់ឲ្យលោក រ័ត្ន ដឹកជញ្ជូនបន្តចេញពីចំណុចភូមិ-ឃុំ ខាងលើ ដើមចេញទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង(ងាំ 006)ខ្មែរ-វៀតណាម ឈើដែលដឹកជញ្ជូនឆ្លងដែនទៅលក់នៅវៀតណាមនោះ ជាប្រភេទរថយន្តធុនត្រា ពណ៌ប្រផះ។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈើឈ្មោះលោក រ័ត្ន ដោយមានការបើកភ្លើងខៀវ ឲ្យកាប់ប្រមូលឈើចេញពីព្រៃបរិស្ថានចំណុចភូមិអូរច្រា ឃុំស្រែព្រះ ខេត្តមណ្ឌលគិរី យ៉ាងកំហុកទៅលក់នៅប្រទេសវៀតណាម។
សូមជម្រាបថា ឈើទាំងនេះជាប្រភេទឈើស្រឡៅ មុខកាត់ចាប់ពី៤០ឃ្លុំ រហូតដល់៧០ឃ្លុំ ប្រវែង៣,២០ម៉ែត្រ។
ពលរដ្ឋបាននិយាយថា ការកាប់ឈើជញ្ជូនចេញពីព្រៃការពារដោយបរិស្ថាននេះ គឺពួកគេបានសង្កេតឃើញថា ជាការផ្សំគំនិត្យពីមន្ត្រីបរិស្ថានប្រចាំទិសស្រុកកែវសីមា ឬជាការបើកដៃទាំងស្រុងពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនេះតែម្តង។
បើតាមអោយដឹងពីលោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា ពាក់ព័ន្ធបទល្មើសព្រៃឈើនៅចំណុចព្រៃបរិស្ថានអូរច្រាឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរី នៅចំណុចមួយនេះពិតជាមានម៉ែន។ តែមួយរយៈដ៍ខ្លីនេះ លោកត្រូវបានផ្ទេមុខដំណែងចេញពី ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនេះហើយ។ ដោយលោក ឆៅ ប៊ុនធឿន ឡើងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជំនួសលោកវិញ។
ចំណែកលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបនិងឡើងដំណែងថ្មីៗនោះ ក្រោយពីមានសេចក្តីរាយការណ៍ និងរបាយការណ៍ព័ត៌មា ទាក់ទិននិងបទល្មើសធនធានធមជាតិ(បទល្មើសព្រៃ)នៅចំណុចភូមិអូរច្រា ឃុំស្រែព្រះ ខេត្តមណ្ឌលគិរី។ ដោយផ្ញើសារជូនលោកតាម Telegram គ្រានោះលោកបានត្រឹមតែចូលមើលតែប៉ុណ្ណោះ តែលោកមិនបានឆ្លើយតបបញ្ជាក់អ្វីឡើយ ពាក់ព័ន្ធរបាយការណ៍បទល្មើសព្រៃឈើនៅចំណុចអូរច្រាឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរីនេះ។ ករណីប្រព្រឹតបទល្មើសព្រៃឈើនៅព្រៃការពារដោយបរិស្ថានចំណុចអូរច្រាឃុំស្រែព្រះស្រុកកែវសីមានេះ ប្រជាពលរដ្ឋស្នើសុំឱ្យលោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មេត្តាជួយទប់ស្កាត់មេថ្លោងបំផ្លាញព្រៃឈើទាំងនេះផង កុំនៅសម្ងំស្ងៀមបែបនេះ៕
